
អំពីក្រុមហ៊ុន
ខេវីន អ៊ីន គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានទីស្នាក់ការក្នុងទីក្រុងភ្នំពេញ។ ពួកយើង មានជំនាញ ក្នុងការបង្កើតវិបសាយ បង្ហោះវិបសាយ សរសេរកម្មវិធីតាមតំរូវការ និងរៀបចំបណ្តាញ។
ក្រុមហ៊ុន ខេវីន អ៊ីន បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៨។
បុគ្គលិករបស់យើងខ្ញុំសុទ្ធតែមានជំនាញ និងបទពិសោធច្បាស់លាស់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ប្រទេសរុស្ស៊ី និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ។
ជាមួយនឹងសមត្ថភាព និងបទពិសោធទាំងនេះ យើងខ្ញុំមានជំនឿចិត្ត យ៉ាងមុតមាំថា នឹងអាចជួយដោះស្រាយនូវរាល់បញ្ហារបស់លោកអ្នកដែលពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យាព៌តមាន។
ទស្សនវិស័យ
យើងខ្ញុំមានទស្សនវិស័តក្នុងការផ្តល់ជូនគ្រប់អតិថិជនទាំងអស់នូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដើម្បីអោយអតិថិជនរបស់យើងមានផលិតភាពកើនឡើង និងមានការពេញចិត្ត។